ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកមិនប្រកាន់ស្ដាំបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ រថយន្តមួយគ្រឿង បើកបោះពួយលឿនដូចហោះ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង០១និង០៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM C125 ស៊េរី២០២២ ។ ចំណែករថយន្តបង្កម៉ាកHYUNDAI STAREX AMBULANCE ប្រភេទដឹកអ្នកដំណើរពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 2A- 8399 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ។ មានអ្នករួមដំណើរគ្នា០២នាក់ ។

     ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើត ហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាកHYUNDAI STAREX AMBULANCE ប្រភេទដឹកអ្នកដំណើរពណ៌ស ពាកផ្លាកលេខ ស្វាយរៀង 2A- 8399 អ្នករួមដំណើរគ្នា០២នាក់អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។ពេលបើកមកដល់កន្លែងកើត ហេតុខាងលើ បានបុកជាមួយ ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ស៊េរី២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1AO- 0272 បើកបរដោយឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យស្លាប់០១នាក់ភេទប្រុសនិងម៉ូតូខូចខាតធ្ងន់ ០១គ្រឿង។

    សពត្រូវបានកម្លាំងជំនាញចរាចរស្រុកកៀនស្វាយប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយវាស់វែងយកទៅរក្សាទុកដើម្បីបន្តតាមនីតិវិធី។

  សន្និដ្ឋានបឋម ៖ អ្នកបើកបររថយន្ត បើកបរ ធ្វេសប្រហែសបើករំលោភចូលចំណែកផ្លូវ នៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ មិនមើលផ្លូវខាងមុខមានឧបសគ្គខាងមុខ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖