ភ្នំពេញ៖ តាមបញ្ជាលោកជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី។
នាឱកាសនោះ លោក ចាប ឌីណា បានឱ្យដឹងថា ការចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីនេះ គឺក្នុងគោលបំណងដេីម្បីប្រជុំកែលម្អទីតាំងលក់រថយន្តទាំងនោះឱ្យកាន់តែមានសោភណភាពរបៀបរៀបរយសម្រាប់ស្វាគមន៍ភ្ញៀវជាតិអន្តរជាតិដែលមកកម្សាន្ត ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃខាងមុខ ក្នុងនាមកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។
ជាមួយគ្នានោះ នៅវេលាម៉ោងម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញានេះដែរ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញពិនិត្យដេីមឈេីដែលបានបាក់រលំក្រោយភ្លៀងធ្លាក់នៅផ្លូវលេខ១៨៤ កែងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង។
សូមបញ្ជាក់ថា លោកអភិបាលខណ្ឌដូនពេញ បានចង្អុលបង្ហាញមន្ត្រីក្រោមឱវាទត្រូវតែចុះមេីលផ្លូវ មេីលដេីមឈេី មេីលទឹកដក់ក្រោយភ្លៀង សម្អាតមាត់លូក្រោយពេលភ្លៀង ដេីម្បីជៀសផុតពីកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕
ដោយ៖ស តារា