ព័ត៌មានទាន់ហេតុការណ៍៖

លោក​ចាប​ ឌីណា​ ចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី​ក្នុងគោលបំណងកែលម្អទីតាំងលក់រថយន្តទាំងនោះឱ្យកាន់តែមានសោភណភាពរបៀបរៀបរយ

ចែករំលែក៖

     ភ្នំពេញ​៖​ តាមបញ្ជាលោក​ជា​ ខេមា​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ លោក​ ចាប​ ឌី​ណា​ អភិបាល​រង​ខណ្ឌដូនពេញ​​ បានចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី​។ 

    នាឱកាសនោះ​ លោក​ ចាប​ ឌីណា​ បានឱ្យដឹងថា​ ការចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី​នេះ​ គឺក្នុងគោលបំណងដេីម្បីប្រជុំកែលម្អទីតាំងលក់រថយន្តទាំងនោះ​ឱ្យកាន់តែមានសោភណភាពរបៀបរៀបរយសម្រាប់ស្វាគមន៍ភ្ញៀវជាតិអន្តរជាតិ​ដែលមកកម្សាន្ត ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃខាងមុខ​ ក្នុងនាមកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។

     ជាមួយគ្នានោះ​ នៅវេលាម៉ោង​ម៉ោង​៣​រសៀល​ថ្ងៃ​ទី១៩​ ខែកញ្ញា​នេះដែរ​ លោក​ ជា​ ខេមា​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានអញ្ជេីញពិនិត្យដេីមឈេីដែលបានបាក់រលំក្រោយភ្លៀងធ្លាក់នៅផ្លូវលេខ១៨៤​ កែងផ្លូវ​លេខ៦៣​ ស្ថិត​ក្នុងសង្កាត់បឹងរាំង។ 

    សូមបញ្ជាក់​ថា​ លោកអភិបាលខណ្ឌដូនពេញ​ បានចង្អុលបង្ហាញមន្ត្រីក្រោមឱវាទត្រូវតែចុះមេីលផ្លូវ​ មេីលដេីមឈេី​ មេីលទឹកដក់ក្រោយភ្លៀង​ សម្អាតមាត់លូ​ក្រោយ​ពេលភ្លៀង​ ដេីម្បីជៀសផុតពីកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖