ក្រុមអុីតាលីបានយកឈ្នះហុងគ្រីក្នុងលទ្ធផល២ទល់០ បានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Nations League ជាមួយនឹងការឈ្នះលើក្រុមម្ចាស់ផ្ទះក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។
ក្រុមហុងគ្រីរបស់លោក Marco Rossi បានឈានទៅប្រកួតនៅកីឡដ្ឋាន Puskas Arena ដោយគ្រាន់តែត្រូវការលទ្ធផលស្មើប៉ុណ្ណោះដើម្បីឈានទៅដល់វគ្គ៤ក្រុមចុងក្រោយនៃការប្រកួត។ យ៉ាងណាក៏ដោយអុីតាលីរកបានគ្រាប់បាល់ក្នុងតង់ទី១ដោយកីឡាករ Giacomo Raspadori នៅនាទីទី២៧។ ចំណែកគ្រាប់ទី២រកបានដោយកីឡាករ Federico Dimarcoក្នុងតង់ទី២ នាទីទី៥២ បានផ្សាភ្ជាប់ការទទួលជ័យជម្នះសម្រាប់ម្ចាស់ជើងឯកអឺរ៉ុប ។
លទ្ធផលនេះមានន័យថា អុីតាលីបញ្ចប់នៅលើកំពូលតារាងនៃពូល A3 ដោយមាន១១ពិន្ទុពីការប្រកួតចំនួន៦ដែលមានមួយពិន្ទុពីលើក្រុមហុងគ្រី ខណៈក្រុមអាល្លឺម៉ង់ឈរលេខ៣ និងក្រុមអង់គ្លេសនៅលេខ៤ជាក្រុមដែលត្រូវកាត់ចោល។
វាក៏ជាជ័យជម្នះលើកដំបូងរបស់អុីតាលីនៅទីក្រុង Budapest ចាប់តាំងពីឆ្នាំ១៩៩៦ ហើយខណៈដែលអ្នកចាំទី Gianluigi Donnarumma ត្រូវបានអំពាវនាវឱ្យធ្វើការសង្គ្រោះបាល់ចុងម៉ោងបានយ៉ាងល្អ ក្រុមរបស់លោក Roberto Mancini គឺជាអ្នកឈ្នះដែលសក្តិសម។
អុីតាលី ដែលបានបរាជ័យក្នុងការប្រកួត World Cup នៅប្រទេសកាតាចូលរួមជាមួយក្រូអាត និងហូឡង់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រខែមិថុនាខាងមុខ ដោយអេស្ប៉ាញ និងព័រទុយហ្គាល់ នឹងត្រូវជួបគ្នានៅ Braga នៅរាត្រីថ្ងៃអង្គារនេះសម្រាប់កន្លែងចុងក្រោយនៃពានរង្វាន់ National League។
ចំណែកក្រុមតោកំណាចអង់គ្លេសត្រូវបានទទួលលទ្ធផលស្មើជាមួយអាល្លឺម៉ង់បន្ទាប់ពីមានកំហុសចុងក្រោយដោយអ្នកចាំទី Nick Pope បានបញ្ឈប់ការត្រឡប់មកវិញដ៏អស្ចារ្យ និងបានផ្តល់អំណោយឱ្យអាល្លឺម៉ង់តាមស្មើក្នុងការប្រកួត Uefa Nations League នៅកីឡដ្ឋាន Wembley។
ក្នុងការប្រកួតនោះ អាឡឺម៉ង់បាននាំមុខ២គ្រាប់នៅតង់ទី២ ខណៈដែលកំហុសដ៏អាក្រក់ចំនួន២ពីខ្សែការពារ Harry Maguire បានធ្វើឱ្យក្រុមរបស់លោក Hansi Flick ទទួលបានលទ្ធផលស្មើ ៣ទល់៣។
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នៅតែស្មោះត្រង់នឹងខ្សែការពារ បើទោះបីជាគាត់មានការតស៊ូនៅ Manchester United ប៉ុន្តែការសម្រេចចិត្តនេះបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។
៣គ្រាប់របស់ក្រុមអាល្លឺម៉ង់រកបានដោយកីឡាករ Ilkay Gundogan ជាបាល់ប៉េណាល់ទី និង២គ្រាប់ទៀតរកបានដោយកីឡាករ Kai Havertz របស់ Chelsea ទាំង២គ្រាប់។ ចំណែកក្រុមអង់គ្លេសរកបានដោយកីឡាករខ្សែការពារ Luke Shaw, Mason Mount និងការស៊ុតបាល់ពិន័យប៉េណាល់ទីរបស់ Harry Kane ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)