ព័ត៌មានទាន់ហេតុការណ៍៖

មានតួលេខពីអ្នកស្លាប់ដោយព្យុះ Ian ហើយនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២នេះបានផ្សព្វផ្សាយថា មន្ត្រីនៅក្នុងរដ្ឋផ្លរីដាបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាច Ian បានកើនដល់២៣នាក់ហើយ ជាមួយការបំផ្លិចផ្លាញដ៏ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋជាច្រើន។
ព្យុះ Ian បានបោកបក់មកលើរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជាព្យុះHurricane កម្រិតទី៤ដ៏ខ្លាំងក្លា។ បច្ចុប្បន្ន ព្យុះមួយនេះបានបក់បោកទៅដល់រដ្ឋការ៉ូលីណាខាងត្បូង (South Carolina)ហើយ កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ រីឯផ្ទះនិងហាងទំនិញជាង ៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។
មិនតែប៉ុណ្ណោះ បើតាមអាជ្ញាធរឧតុនិយមអាមេរិកបានបញ្ជាក់ថា ព្យុះហឺរីខិន Ian ក៏នឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាគ្រោះទឹកជំនន់ជន់លិចផ្នែកខ្លះនៃរដ្ឋ ការ៉ូលីណាខាងត្បូង និងការ៉ូលីណាខាងជើង រដ្ឋវៀជីនៀ (Virginia) និងរដ្ឋ West Virginia ដែរ រហូតដល់ព្រឹកថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅពេលដែលព្យុះនេះថមថយឥទ្ធិពល៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖