ខេត្តកំពង់ធំ ៖ ថ្ងៃសៅរ៍០៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្រ្តីខណ្ឋរដ្ឋបាលជលផលកំពង់ធំ ចុះពិនិត្យមើលការរៀបចំអាងប្លាស្ទិច របស់កសិករទទួលផលពីគម្រោងចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារ របស់កម្មវិធី ស្ថិតនៅក្នងឃុំព្រះដំរី ស្រុកស្ទោង និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានលើកឡើង បន្ទាប់មកទៀតបានដឹកនាំមន្រ្តីក្រុមត្រួតពិនិត្យបទល្មើសជលផល និងសង្កាត់រដ្ឋបាលជលផលស្ទោង ភ្ជាប់ដោយប្រព័ន្ធ Smart Phon ចុះពិនិត្យមើលដែននេសាទ នៅចំណុច: អង្រងតូចក្នុងភូមិសាស្ត្រ ឃុំម្សាក្រង ស្រុកស្ទោង ទទួលបានលទ្ធផលនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។
លោកក៏បានបន្តទៀតថាក្រុមការងារបានចុះពិនិត្យ និងអធិការកិច្ចបទលើ្មសជលផលដោយប្រើឧបករណ៍ស្មាតបានចំនួនសរុប៧ ឧបករណ៍នេសាទ រួមមាន របាំងសាច់អួនចំនួន០៣របាំងប្រវែង៣០០ម ឡុកចំនួន ០៣គ្រឿង លបចំនួន០៦មាត់ បង្គោលចំនួន១៥០ដើម។ របាំងស្បៃមុងចំនួន០៤ របាំងប្រវែង១០០ម ឡុកចំនួន០៤គ្រឿង លបចំនួន០៤មាត់ បង្គោលចំនួន ៥០ដើម ចាក់លែងត្រីចំម្រុះសរុបចំនួន០៩គីឡូក្រាម។
គួរបញ្ជាក់ផងដែរថាសរុបកម្លាំងចំនួន០៤នាក់ ចុះបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ព្រមទាំងប្រើឧបករណ៍ធ្វើដំណើរលើផ្ទៃទឹកសរុបកាណូតចំនួន០១គ្រឿងផងដែរ ៕
ដោយ៖ កែវមន្នី