ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំ Arsenal បង្ហាញភាពអស្ចារ្យក្នុងការបន្តឈរកំពូលតារាងក្រោយឈ្នះTottenham

ចែករំលែក៖

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta និយាយថា កីឡាកររបស់គាត់ “ស្រេកឃ្លាន” បន្ថែមទៀត បន្ទាប់ពីពួកគេបានរក្សាជំហរនៅកំពូលតារាង Premier League ដោយបានយកឈ្នះគូប្រជែង Tottenhamក្នុងលទ្ធផល៣ទល់១ ក្នុងការបង្ហាញដ៏អស្ចារ្យនៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃ១ ខែតុលា។

ក្រុម Arsenal គឺល្អជាងហើយមូលហេតុរបស់ Spurs មិនត្រូវបានជួយដោយកាតក្រហមរបស់ Emerson Royal សម្រាប់ការបង្កកំហុសនៅតង់ទីលើ Gabriel Martinelli Arsenal បានចាប់ផ្តើមយ៉ាងរហ័ស និងបាននាំមុខនៅពេលដែលកីឡាករ Thomas Partey បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ បន្ទាប់ពីលេងបាន២០នាទី។

Spurs រកបាន១គ្រាប់តាមស្មើ នៅពេលដែលកំហុសរបស់ Gabriel លើ Richarlison បានផ្តល់ឱកាសឱ្យ Harry Kane រកគ្រាប់បាល់ទី១៤របស់គាត់ក្នុង១៨ប្រកួត និងជាគ្រាប់បាល់ទី១០០របស់គាត់នៅក្រៅផ្ទះក្នុង Premier League ពីការស៊ុតបាល់ប៉េណាល់ទីនៅនាទី៣១ ។

Arsenal បានទទួលការនាំមុខម្តងទៀត នៅពេលដែលអ្នកចាំទី Hugo Lloris របស់ Spurs ចាប់បាល់របស់ Gabriel Jesus មិនជាប់ពីការស៊ុតបញ្ចូលទីនៅតង់ទី២ នៅនាទីទី៤៩ ហើយកីឡាករ Granit Xhakaរកបាន១គ្រាប់ទៀតនៅនាទីទី៦៧​ ធ្វើឲ្យចប់ការប្រកួតក្រុមកាំភ្លើងធំបន្តឈរកំពូលតារាងដោយយកឈ្នះ Spurs ក្នុងលទ្ធផល៣ទល់១។

លោក Arteta បាននិយាយថា “យើងពិតជាស្រេកឃ្លានខ្លាំងណាស់ យើងអាចមានអារម្មណ៍ថាចង់បាន ជ័យជម្នះ ពីព្រោះពួកគេមិនទាន់បានធ្វើអ្វីដែលសំខាន់នៅឡើយ។ យើងកំពុងផ្តោតលើអ្វីដែលយើងកំពុងធ្វើ ហើយថ្ងៃនេះជាសញ្ញាមួយផ្សេងទៀតដែលថាយើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ដែលយើងអាចលេងក្នុងកម្រិតខ្ពស់ពិតប្រាកដ”

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖