ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្តជិះច្រាសទិសគ្នាបណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿនឈប់ ចាប់ហ្វ្រាំងមិនជាប់ បានបុករថយន្តបើកនៅខាងមុខជិះច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី១ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង១៧និង៣០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៩-៤០ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សេក ភារុំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរកសិករ មានទីលំនៅភូមិចំបក់ សង្កាត់ចេក ខេត្តស្វាយរៀង បើកបរម៉ាក HONDA DREAM 125ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1Q.06 82។ចំណែកភាគីខាងរថយន្ត ម៉ាកឡិចសុីស ប្រភេទទេសចរណ៍  ពណ៌ស ស្លាកលេខភ្នំពេញ2AQ.1936 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។

       ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ គេបានឃើញ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125ពណ៌ខ្មៅ ប្រភេទស្រីពាក់ស្លាកលេខស្វាយរៀង1Q.06 82 បើកបរដោយឈ្មោះសេក ភារុំ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរកសិករ មានទីលំនៅភូមិចំបក់ សង្កាត់ចេកខេត្តស្វាយរៀង(ស្លាប់)ដែលបើកបរមានទិសដៅ  អ្នកលឿង.ភ្នំពេញតាមផ្លូវជាតិលេខ១  ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកឡិចសុីសប្រភេទទេសចរណ៍  ពណ៌ស ស្លាកលេខភ្នំពេញ2AQ1936 .អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណគេចខ្លួន បើកមានទិសដៅភ្នំពេញ អ្នកលឿងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុមុនពេលសមត្តកិច្ចចុះមកដល់។ជនរងគ្រោះរង់ចាំសាច់ញាតិចុះមកយកសពទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។ម៉ូតូនិងរថយន្តខូចខាត០២គ្រឿង បានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តតាមនីតិវិធី។ 

 ការសន្និដ្ឋាន ករណីខាងលើមកពីអ្នកជិះម៉ូតូមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖