ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០២​ ខែតុលា​ កើតឡើង​៨​លើក​ ស្លាប់​និង​របួស​១៨​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ គិតត្រឹម​វេលាម៉ោង​ ៣និង​៣០នាទី​រសៀល​ថ្ងៃអាទិត្យ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២២នេះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ៤​នាក់​(​ស​១​នាក់​)​ របួសធ្ងន់​ ១០​នាក់​(​ស្រី​៧​នាក់​)​ និង​របួសស្រាល​ ៤​នាក់​(​ស្រី​១​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០២​ ខែតុលានេះ​ បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​នេះដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ ចំនួន​១៨​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៨​លើក​។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖