ព័ត៌មានទាន់ហេតុការណ៍៖

តុលាការថៃចេញសេចក្តីសម្រេច អនុញ្ញាតឱ្យលោកប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងនាយករដ្ឋមន្ត្រី

ចែករំលែក៖

នៅថ្ងៃទី៣ខែតុលា តុលាការរដ្ឋធម្មនុញ្ញថៃបានចេញសេចក្តីសម្រេចថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា កាន់តំណែងមិនទាន់លើសពេលកំណត់៨ឆ្នាំតាមរដ្ឋធម្មនុញ្ញនោះឡើយ។ ការសម្រេចខាងលើគឺជាការបើកផ្លូវឱ្យលោកប្រាយុទ្ធ ចាន់អូចា កាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញក្រោយពេល ៥សប្តាហ៍បានផ្អាកការងារ។
សាលក្រមរបស់តុលាការធម្ម នុញ្ញគឺជាកម្លាំងជំរុញដ៏ធំសម្រាប់លោកប្រាយុទ្ធ ចាន់អូចា ដែលជាបុគ្គលមានទស្សនៈនយោបាយ ស្មោះត្រង់ជាមួយព្រះមហាក្សត្រ។
ចៅក្រមបានអានសាលដីកាតាមកញ្ចក់ទូរទស្សន៍មានរយៈពេល ២៥នាទីថា «ជនជាប់ចោទមិនទាន់កាន់តំណែងនាយករដ្ឋមន្ត្រីលើសពីចំនួនកំណត់៨ឆ្នាំតាមរដ្ឋធម្មនុញ្ញនោះឡើយ ដូច្នេះគាត់មិនត្រូវបានដកតំណែងនាយករដ្ឋមន្ត្រីនោះឡើយ»។
លោកប្រាយុទ្ធ ចាន់អូចា បានកាន់អំណាចក្នុងនាមជាប្រធានគណៈកម្មការយោធា ក្រោយផ្តួលរំលំនាយករដ្ឋមន្ត្រី យីងឡាក់ នៅឆ្នាំ២០១៤។ លោកបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីផ្លូវការនៅឆ្នាំ ២០១៩ តាមច្បាប់រដ្ឋធម្មនុញ្ញ ។ ដូច្នេះ រយៈពេល៨ឆ្នាំរបស់លោកមិនទាន់ផុតកំណត់នៅឡើយទេ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖