កីឡាករវាយតឺន្នីសលំដាប់កំពូលរបស់ពិភពលោក Novak Djokovic បានឈ្នះពានជាលើកដំបូងរបស់គាត់ចាប់តាំងពីឈ្នះ Wimbledon កាលពីខែកក្កដា ជាមួយនឹងការបង្ហាញដ៏លេចធ្លោក្នុងការប្រកួតជាមួយកីឡាករMarin Cilic ក្នុងព្រឹត្តិការណ៍ Tel Aviv Open ។
Djokovic វ័យ៣៥ឆ្នាំមិនបានប្រឈមមុខនឹងការស្វែងរកពិន្ទុនាំក្នុងសិតទី១នោះទេ ខណៈដែលគាត់បានផ្តួលកីឡាករ Cilic ក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី១ ចាប់តាំងពីការឈ្នះពានរង្វាន់ All England Club របស់គាត់។
កីឡាករលំដាប់លេខ៧ពិភពលោកមិនដែលមើលទៅទំនងជាទម្លាក់ការប្រកួតលើកដំបូងរបស់គាត់ក្នុងជ័យជម្នះ 6-3 6-4។ Djokovic បានលេងព្រឹត្តិការណ៍មួយផ្សេងទៀតចាប់តាំងពីការឈ្នះជើងឯក Grand Slam លើកទី២១របស់គាត់។
កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបាននិយាយថា “ខ្ញុំបានលេងកីឡាវាយតឺន្នីសល្អណាស់ ខ្ញុំគិតថា ខ្ញុំមិនបានទម្លាក់មួយឈុតពេញមួយសប្តាហ៍។ ខ្ញុំមិនបានលេងការប្រកួតក្នុងរយៈពេល៣ខែមកនេះ ដូច្នេះវាជាការលើកទឹកចិត្តបន្ថែមសម្រាប់ខ្ញុំក្នុងការធ្វើបានល្អ ជាពិសេសដោយសារតែមនុស្សមានភាពរួសរាយរាក់ទាក់ និងគាំទ្រខ្ញុំពេញមួយសប្តាហ៍”។
Djokovic ត្រូវបានដកចេញពីការប្រកួត US Open កាលពីខែសីហា និងខែកញ្ញា បន្ទាប់ពីមិនអាចចូលសហរដ្ឋអាមេរិកបានដោយសារតែស្ថានភាពនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់គាត់។
ដោយឡែកនៅប្រទេសប៊ុលហ្គារី កីឡាករលំដាប់លេខ៩៥ពិភពលោក Marc-Andrea Huesler បានផ្តួលកីឡាករលេខ៥ Holger Rune ក្នុងលទ្ធផល 6-4 7-6 (10-8) នៅវគ្គផ្តាច់ព្រ័ត្រនៃ Sofia Open។ រីឯកីឡាករស្វ៊ីស Huesler វ័យ២៦ឆ្នាំដែលបង្ហាញការប្រកួតដ៏ល្អបានទទួលបានពានរង្វាន់ ATP Tour ជាលើកដំបូងក្នុងការប្រកួតឯកត្តជនផ្តាច់ព្រ័ត្រ ។
ចំណែកនៅទីក្រុងសេអ៊ូលឯណោះវិញ កីឡាករជប៉ុនលេខ៥៦ពិភពលោក Yoshihito Nishioka បានឈ្នះជើងឯក ATP Tour ជាលើកទី២របស់គាត់ ដោយបានផ្តួលកីឡាករលេខ៤របស់កាណាដា Denis Shapovalov ក្នុងលទ្ធផល 6-4 7-6 (7-5) ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)