ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចង.កបញ្ចប់ជីវិតខ្លួនក្នុងចម្ការស្វាយដោយពុំដឹងមូលហេតុនៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ កាន់ខ្សែនីឡុងដើរចូលក្នុងចម្ការស្វាយបាត់មួយសន្ទុះ ប្រជាពលរដ្ឋជិតខាងងឿងឆ្ងល់មិនឃើញត្រឡប់មកវិញ ក៏ចូលទៅមើល ស្រាប់តែឃើញស្លាប់បាត់បង់ជីវិតដោយចង.កទៅនឹងដើមស្វាយ បង្កការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៦:៣០នាទី​ព្រឹក ចំណុចចម្ការស្វាយ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​  ខេត្ត​កណ្ដាល​ 

     មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ​ ​ចាន់ ណារ៉េត ភេទ​ប្រុស​ អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនប្រាកដ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល។

វត្ថុ​តាង​ចាប់យក ៖

១-ស្បែកជើងចំនួន ០១គូរ

២-ខ្សែនីឡុង ចំនួន ០១ខ្សែ ប្រវែង២,៥០ម៉ែត្រ ។

    ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ នៅ ភក្តី ជាប្រជាពលរដ្ឋរស់នៅជិតខាងផ្ទះជនរងគ្រោះ បានបំភ្លឺថា នៅវេលាម៉ោង០៦និង០០នាទី គាត់កំពុងអង្គុយលេងមុខផ្ទះ ក៏ស្រាប់តែឃើញឈ្មោះ ចាន់ ណារ៉េត(ជនរងគ្រោះ)ដើរកាត់មុខគាត់ចូលក្នុងចម្ការស្វាយ ដោយដៃមានកាន់ខ្សែនីឡុងទៅជាមួយ គាត់បានស្រែកប្រាប់ឈ្មោះចាន់ ណារ៉េត ថាពេលត្រឡប់មកវិញកាត់គល់ស្លឹកគ្រៃឲ្យផង ហើយឈ្មោះ ចាន់ ណារ៉េតក៏ដើរចូលទៅបាត់រយៈពេលប្រហែល ២០នាទី គាត់មិនឃើញចេញមកវិញគាត់ក៏ដើរចូលទៅមើល ស្រាប់តែឃើញឈ្មោះ ចាន់ ណារ៉េត  បានចង.ក ជាប់នឹងមែកស្វាយ ស្លាប់បាត់ទៅហើយ គាត់ក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយមើល និងបានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ មកពិនិត្យ។

    ការ​ពិនិត្យ​សាកសព÷ នៅលេី.ក មានស្នាមទ្រុឌជាំ ព័ទ្ធទៅគុម្ពត្រចៀក ,ប្រដាប់ភេទមានទឹកកាម ,លើដងខ្លួន​អវយវៈ​ជនរងគ្រោះ​មិនមានស្លាកស្នាមអ្វី​គួរឲ្យកត់​សំគាល់​ឡេីយ​។ 

    ការសន្និដ្ឋាន​ ជនរងគ្រោះស្លាប់ដោយសារចង.ក ។

ក្រោយពិនិត្យសាកសពរួច បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖