ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលបញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀនទៅស្នងការដើម្បីចាត់ការបន្ត

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖​ ជនសង្ស័យម្នាក់និវត្ថតាងត្រូវកម្លាំងនគរបាលបញ្ជូនទៅស្នងការខេត្តនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះដើម្បីសួរនាំនិងចាត់ការបន្ត។

 នគរបាលមូលដ្ឋានប្រាប់ថា នៅវេលាម៉ោង ១០ និង ៣០នាទីថ្ងៃ​ទី០៩ ខែតុលា ឆ្នាំ២០២២ដោយមានការយកចិត្តទុកដាក់ពីលោកសិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​  ភា​  មុនីនិត្យ​ អធិការស្ដីទី​នគរបាល​ស្រុក​ម៉ាឡៃ ។

លោក​ ខែម​ ជាតិ​ អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគង់ និងប្រជាការពារ​ភូមិ​ បានល្បាតលើផ្លូវលំក្នុងភូមិសាស្រ្ត​ ភូមិប្រាសាទរ៉ាង្គ ឃុំតាគង់ ស្រុកម៉ាឡៃ  ក៏បានប្រទះឃើញបុរសម្នាក់កំពុងដើរតាមផ្លូវ​មានភិនភាគដូច មុខសញ្ញាសង្ស័យចែកចាយគឿងញៀនខុសច្បាប់​ ដែលប្រជាពលរដ្ឋបានរាយការណ៍   

សមត្ថកិច្ច​ក៏បានធ្វើការហៅសួរនាំ និងត្រួតពិនិត្យ ក៏​ស្រាប់​តែ​ប្រទះឃើញមាន៖​  ម្សៅ​ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀចំនួន​៤៦កូនថង់។ ​

 ជន​សង្ស័យ​ឈ្មោះ ហ៊ួរ គឹមហ៊ីង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ​ មិនពិតប្រាកដ មានទីលំនៅ​ ភូមិ​ ក្បាលអាង ឃុំ​ ព្រៃខ្ពស់ ស្រុក​ បវេល ខេត្តបាត់ដំបង។

 បច្ចុប្បន្នជនសង្ស័យ​ និង​វត្ថុ​តាងត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដេីម្បី​ចាត់​ការ​បន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖