ខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold និងកីឡាករ Joel Matip ត្រូវបានគេរំពឹងថា នឹងអវត្តមានរហូតដល់៣សប្តាហ៍ដោយសាររបួស។
ខ្សែការពារស្តាំរបស់អង់គ្លេសទាំង២គឺ Alexander-Arnold បានរងរបួសកជើង និងខ្សែការពារកណ្តាល Matip មានបញ្ហាកំភួនជើង បានចូលលេងកាលពីប៉ះក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ចំណែកខ្សែបម្រើស្លាប Luis Diaz ក៏ត្រូវបានគេដឹងថាអាចនឹងមិនបានបង្ហាញខ្លួនដែរ ដោយសាររបួសជង្គង់ដែលបានចូលលេងទល់នឹង Arsenal រហូតដល់ខែធ្នូនៅពេលដែល Liverpool បានចាញ់ ៣–២ ក្រោមថ្វីជើង Arsenal នៅកីឡដ្ឋាន Emirates ។
លទ្ធផលនេះបានធ្វើឱ្យហង្សក្រហមស្ថិតក្នុងចំណាត់ថ្នាក់ទី១០ដោយមាន១០ពិន្ទុ និងចាញ់ក្រុមកំពូលតារាង Arsenal ១៤ពិន្ទុបន្ទាប់ពីឈ្នះតែ២ប៉ុណ្ណោះក្នុងចំណោមការប្រកួតបើកឆាក Premier League ៨លើករបស់ពួកគេ។
ក្រុមរបស់លោក Jurgen Klopp មានការប្រកួតចំនួន៦ដែលបានគ្រោងទុកនៅចន្លោះពេលនេះដល់ចុងខែតុលា រួមទាំងការប្រកួតក្នុងផ្ទះជាមួយក្រុមជើងឯក Manchester City នៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។
ក្រុមនេះក៏គ្មានខ្សែបម្រើ Arthur Melo, Alex Oxlade-Chamberlain និង Naby Keita ដោយរបួសភ្លៅរួចទៅហើយ ខណៈខ្សែការពារ Andrew Robertson មានបញ្ហាជង្គង់។ ចំណែក Curtis Jones បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីមានបញ្ហាកំភួនជើង ហើយអាចត្រឡប់មកវិញជាមួយ Rangers ក្នុង Champions League នៅរាត្រីថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Rangers ក្នុងវគ្គជម្រុះ Champions League នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ក្នុងការប្រកួតនៅពូល A។ បច្ចុប្បន្ន Liverpool ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូលមាន៦ពិន្ទុ ស្មើពិន្ទុជាមួយក្រុមលេខ១ Napoli ដែលមាន៦ពិន្ទុដែរ ហើយនឹងត្រូវប៉ះក្រុម Ajax នៅថ្ងៃជាមួយគ្នាដែរ ៕
ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)