ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូកងទ័ពជើងគោក អញ្ជើញសាកសួរសុខទក្ខ លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានដឹកនាំនាយទាហាន បញ្ជាការដ្ឋានកងទ័ពជើងគោក ចុះសាកសួរសុខទុក្ខ លោក នាយឧត្តមសេនីយ៍ ជា សារ៉ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅគេហដ្ឋានរបស់លោក។

 លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ជា សារ៉ន សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បន្តបំពេញភារកិច្ចជូនជាតិ មាតុភូមិ ។

នាយឧត្តមសេនីយ៍ ជា សារ៉ន បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក  ខឹមជា សាឃឿន និងសហការីទាំងអស់ ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់យោធិន និងបានមកសួរសុខទុក្ខដល់ផ្ទះនាពេលនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖