ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រឿងញៀន និងករណីអំពើលួចត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ទាំងពីរករណី

ចែករំលែក៖

ខេត្តតាកែវ ៖ ពីរករណីខុសគ្នាក្នុងថ្ងៃតែមួយ ក្នុងនោះមួយករណីគ្រឿងញៀន និងមួយករណីអំពើលួចត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ទាំងពីរករណី ។

សូមបញ្ជាក់ថា, ដោយមានយកចិត្តទុកដាក់សំណាក់លោកឧត្តមសេនីយ៍ត្រី  សៅ សារុន ស្នងការ (ស្តីទី) នគរបាលខេត្តតាកែវ និងមានសម្របសម្រួលនីតិវិធីច្បាប់ពី លោក ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក នៅរសៀល,ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤នឹង៤៥នាទី កម្លាំងជំនាញគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ចេញល្បាតក្នុងភូមិសាស្រ្តជាពិសេសតំបន់ហានិភ័យមួយចំនួនលុះដល់ចំណុចផ្ទះឈ្មោះ ហ៊ត បញ្ញា ស្ថិតនៅភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់​ ខេត្តតាកែវ​ បានឃើញជនសង្ស័យកុំពុងចែកចាយធ្វើការឃាត់ខ្លួនបានចំនួន០២នាក់រួមមាន 

១. ឈ្មោះ វ័ន្ត លីម (ហៅតឿ) (មុខរបរមិនពិតប្រាកដ) ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអំរ៉ែ  ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ( ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ) ។

២.ឈ្មោះ ហ៊ត បញ្ញា (ហៅអាក្អូន) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ( ជាមុខសញ្ញាប្រើប្រាស់ ) ។ ក្នុងនោះសមត្ថកិច្ចយើងដក ហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមថ្លាពណ៍សចំនួន ០៤កញ្ចប់ ទូរស័ព្ទចំនួន០២គ្រឿង (ចាស់) និងម៉ូតូ០១គ្រឿង ម៉ាក MSX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CA7835 ។ 

សមត្ថកិច្ចជំនាញបន្តការ ស្រាវ ជ្រាវលុះ ដល់វេលាម៉ោង១៥និង៣៨នាទី ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងជំនាញបន្តនិតិវិធីឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ័ន្ត វីត ភេទ ប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាមេក្លោងគ្រឿងញៀន និងចែកចាយយ៉ាងសកម្ម) សមត្ថកិច្ចដកហូតម្សៅក្រាមថ្លាពណ៍សក្នុងខ្លួនបានចំនួន០៦កញ្ចាប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង (ចាស់) បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។ 

       នៅថ្ងៃ,ខែ,ឆ្នាំដដែល វេលាម៉ោង ២០និង១០ នាទី នៅចំណុចភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានករណីលួចទូកជ័រ (ប្រភេទប៉ាឡា) បង្កដោយជនសង្ស័យមានឈ្មោះ សេន សម្បត្តិ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចទូកជ័រ របស់ជនរងគ្រោះឈ្មោះ តោក ល័ក្ក ភេទប្រុស អាយុ២៩ ឆ្នាំ នៅភូមិតាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្ត តាកែវ  បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់ 

ដោយ : សហការី

 


ចែករំលែក៖