ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។
កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៨:៣០ នាទីព្រឹក ពីសណ្ឋាគារសុខាភ្នំពេញ៕
ដោយ ៖ សិលា