ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣១​នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១២​ករណី​ នាថ្ងៃ​ទី​១៣​ ខែតុលា​នេះ!

ចែករំលែក៖

  ​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣១​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២២នេះ​ ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣១​នាក់​ រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​មនុស្ស​​ ១១​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​​ ១៩​នាក់​(​ស្រី​ ១​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៣​ ខែតុលា​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​​ ៤៣,៦៤​ក្រាម​ និង​៣​កញ្ចប់​តូច​។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ៤,៥០​ក្រាម​។​ ​កេ​តា​មីន​(Ke)​ ស្មេីនិង​​ ០,៧៧​ក្រាម​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​ខាងលើ​មានចំនួន​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ គឺកម្លាំងសមត្ថកិច្ចនគរបាល​ទាំង​ ៩​អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​មនុស្ស​​ ៤​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​ ចាប់​យក​ម៉ាទឹកកក​ ស្មេីនិង​​ ១២,៧៣​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ស្រី​ ១​នាក់​។​ 

៣​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​ម៉ាទឹកកក​ ស្មេីនិង​​ ១៣,៩៩​ក្រាម​។​ 

៤​ /​ កំពង់ចាម​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​​ម៉ាទឹកកក​ ស្មេីនិង​​​ ០,២៣​ក្រាម​។​ 

៥​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​ ចាប់​យក​ម៉ាទឹកកក​ ស្មេីនិង​​ ០,២៣​ក្រាម​។​ 

៦​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ចាប់​យក​Wy​ ៤,៥០​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៩​នាក់​។​ 

៨​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ម៉ាទឹកកក​ ស្មេីនិង​​ ១៦,៤៦​ក្រាម​និង​Ke​ ស្មេីនិង​ ០,៧៧​ក្រាម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ចាប់​យក​ម៉ាទឹកកក​ ស្មេីនិង​​ ៣​កញ្ចប់​តូច​ ៕​ ដោយ​៖ស​ តារា​

រូបភាព៖ ឯកសារ


ចែករំលែក៖