ខ្សែបម្រើ Douglas Luiz របស់ក្លិប Aston Villa បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលក្លិបពិពណ៌នាថាជា “រយៈពេលវែង” ទោះបីជារយៈពេលរបស់វាមិនត្រូវបានបញ្ចេញក៏ដោយ។
Luiz វ័យ២៤ឆ្នាំបាននៅក្លិប Premier League តាំងពីឆ្នាំ២០១៩ បន្ទាប់ពីផ្ទេរពី Manchester City ក្នុងតម្លៃ១៥លានផោន។
គាត់បានបង្ហាញខ្លួន១២០ដងឱ្យ Aston Villa ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៨ដង និងបានលេងឱ្យក្រុមប្រេស៊ីលចំនួន៩ដង។ ប៉ុន្តែកិច្ចសន្យារបស់គាត់មានរយៈពេលតិចជាងមួយឆ្នាំដើម្បីដំណើរការ ហើយ Arsenal បានធ្វើការផ្តល់ជូនពីរសម្រាប់ Luiz នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ក្រុមកាំភ្លើងធំសង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងមួយមុនថ្ងៃផុតកំណត់នៃការផ្ទេរ ប៉ុន្តែបានឃើញការដេញថ្លៃលើកទីពីរចំនួន២៣លានផោនត្រូវបានបដិសេធ។
Luiz បានឈ្នះមេដាយមាសអូឡាំពិកជាមួយប្រទេសរបស់គាត់កាលពីឆ្នាំមុននៅទីក្រុងតូក្យូ។ បច្ចុប្បន្នក្រុម Aston Villa កំពុងឈរលេខ១៦ មាន៩ពិន្ទុក្នុង៩ប្រកួត។ ក្រុមនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះប៉ះក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យនេះក្នុងការប្រកួតសប្តាហ៍ទី១០របស់ខ្លួន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)