Karim Benzema ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid និងបារាំងបានឈ្នះពានរង្វាន់ Ballon d’Or ដែលជាពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំជាលើកដំបូង។ Benzema ស៊ុតបាន៤៤គ្រាប់ក្នុង៤៦ប្រកួត ខណៈដែលគាត់បានជួយ Real Madrid ឈ្នះ Champions League និង La Liga ក្នុងឆ្នាំ២០២១-២០២២។ ចំណែកកីឡាការិនី Alexia Putellas របស់ក្លិប Barcelona រក្សាបាននូវពានរង្វាន់ Ballon d’Or ផ្នែកនារី ដែលជាពានរង្វាន់ដល់កីឡាករបាល់ទាត់នារីល្អបំផុតប្រចាំឆ្នាំ២០២២។ រីឯម្ចាស់ជើងឯក Euro 2022 របស់អង់គ្លេស ហើយខ្សែប្រយុទ្ធ Beth Mead របស់ Arsenal ជាប់លេខ២។
ដោយឡែក Lionel Messi ធ្លាប់ឈ្នះ៧ដង មិនមានក្នុងបញ្ជីសម្រាំងចុងក្រោយទេ ខណៈដែល Cristiano Ronaldo ធ្លាប់ឈ្នះ៥ដងមានឈ្មោះក្នុងបញ្ជីសម្រាំងលេខរៀងទី២០។
Sadio Mane របស់ Bayern Munich ដែលនៅ Liverpool ក្នុងឆ្នាំ២០២១-២០២២ បាននាំមុខកីឡាករ Kevin de Bruyne របស់ Manchester City ទីពីរ។
ម្ចាស់ជើងឯក Premier League ក្លិប Manchester City ដែលមានបេក្ខភាព៦រូបក្នុងពិធីនោះ បានទទួលពានរង្វាន់ Club of the Year ដោយយកឈ្នះក្លិប Liverpool។
នៅក្នុងពិធីប្រកាសកាលពីយប់ថ្ងៃចន្ទនៅទីក្រុងប៉ារីសបានឃើញអ្នកបើកបររថយន្ត F1 ជនជាតិបារាំង Esteban Ocon ក៏បានមកដល់រោងមហោស្រព du Chatelet ជាមួយនឹងការឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងកីឡាប្រណាំងរថយន្ត។
Benzema គឺជាជនជាតិបារាំងដំបូងគេដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចាប់តាំងពីលោក Zinedine Zidane ធ្លាប់ឈ្នះក្នុងឆ្នាំ១៩៩៨។លោក Zidane បានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីបង្ហាញជូនដល់កីឡាករសញ្ជាតិរបស់គាត់ជាមួយនឹងរង្វាន់។
Benzema បាននិយាយថា “រង្វាន់នេះនៅចំពោះមុខខ្ញុំធ្វើឲ្យខ្ញុំពិតជាមានមោទនភាព។ កាលខ្ញុំនៅតូច វាជាក្តីសុបិនក្នុងវ័យកុមារភាព ខ្ញុំមិនដែលបោះបង់ឡើយ អ្វីក៏អាចទៅរួច។ ខ្ញុំពិតជាមានមោទនភាពចំពោះការធ្វើដំណើររបស់ខ្ញុំនៅទីនេះ វាមិនងាយស្រួលនោះទេ វាជាពេលវេលាដ៏លំបាកសម្រាប់គ្រួសាររបស់ខ្ញុំផងដែរ”។
៤៤គ្រាប់របស់គាត់រួមបញ្ចូលទាំងការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង១៧នាទីក្នុងតង់ទី២ទល់នឹងក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League និង១គ្រាប់ទៀតនៅក្រៅដីទល់នឹងក្រុម Chelsea ក្នុងជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ។ គាត់ក៏បានស៊ុតបញ្ចូលទីបាន៣គ្រាប់បន្ថែមទៀតនៅជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុម Manchester City ។
កីឡាករវ័យ៣៤ឆ្នាំដែលលេងនៅ Real Madrid តាំងពីឆ្នាំ២០០៩មក ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់សម្រាប់ប្រទេសបារាំងក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ខែវិច្ឆិកាខាងមុខ។
គួរបញ្ជាក់ថា ពានរង្វាន់ Ballon d’Or ត្រូវបានបោះឆ្នោតឱ្យដោយអ្នកកាសែតចំនួន១០០នាក់មកពីជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានផ្តល់រង្វាន់ដល់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ដោយផ្អែកលើទម្រង់លេង និងការសម្តែងក្នុងរដូវកាល២០២១-២០២២។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះសម្រាំងចុងក្រោយកីឡាករដែលមានពិន្ទុខ្ពស់ជាងគេ៖
1. Karim Benzema (Real Madrid បារាំង)។
2. Sadio Mane (Bayern Munich, សេនេហ្គាល់)។
3. Kevin de Bruyne (Manchester City, បែលហ្ស៊ិក)។
4. Robert Lewandowski (Barcelona, ប៉ូឡូញ)។
5. Mohamed Salah (Liverpool, អេហ្ស៊ីប)។
6. Kylian Mbappe (Paris St-Germain, បារាំង)។
7. Thibaut Courtois (Real Madrid, បែលហ្ស៊ិក)។
8. Vinicius Junior (Real Madrid, ប្រេស៊ីល)។
9. Luka Modric (Real Madrid, ក្រូអាត)។
10. Erling Haaland (Manchester City, ន័រវេស)។
11. Son Heung-min (Tottenham Hotspur, កូរ៉េខាងត្បូង)
12. Riyad Mahrez (Manchester City, អាល់ហ្សេរី)។
13. Sebastien Haller (Borussia Dortmund, Ivory Coast) ។
14. Fabinho (Liverpool, ប្រេស៊ីល) ស្មើពិន្ទុជាមួយ Rafael Leao (AC Milan, ព័រទុយហ្គាល់)។
16. Virgil van Dijk (Liverpool, ហូឡង់)។
17. Luis Diaz (Liverpool, កូឡុំប៊ី) ស្មើពិន្ទុជាមួយ Dusan Vlahovic (Juventus, ស៊ែប៊ី) និង Casemiro (Manchester United, ប្រេស៊ីល)។
20. Cristiano Ronaldo (Manchester United, ព័រទុយហ្គាល់)។
21. Harry Kane (Tottenham Hotspur, អង់គ្លេស)។
22. Trent Alexander-Arnold (Liverpool, អង់គ្លេស) ស្មើពិន្ទុជាមួយ Phil Foden (Manchester City, អង់គ្លេស) និង Bernardo Silva (Manchester City, ព័រទុយហ្គាល់)។
25. Joao Cancelo (Manchester City, ព័រទុយហ្គាល់) ស្មើពិន្ទុជាមួយ Joshua Kimmich (Bayern Munich, អាល្លឺម៉ង់), Mike Maignan (AC Milan, បារាំង), Antonio Rudiger (Real Madrid, អាល្លឺម៉ង់), Darwin Nunez (Liverpool, អ៊ុយរ៉ាហ្គាយ) និង Christopher Nkunku ( RBLeipzig, បារាំង) ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)