ប្រមុខដឹកនាំមូលនិធិពលរដ្ឋរបស់អង្គការសហប្រជាជាតិ(UNFPA) បានអំពាវនាវដល់បណ្តាប្រទេសសូមជួយដល់ស្ត្រី កុមារ និងមនុស្សងាយរងគ្រោះបំផុតចំពោះការផ្លាស់ប្តូរប្រជាសាស្រ្តនៅលើពិភពលោក។
ចំពោះព័ត៌មានស្តីពីចំនួនពលរដ្ឋកើនឡើងជិតដល់៨ពាន់លាននាក់នេះ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ពិភពលោកមិនត្រូវភ័យខ្លាចចំពោះវិបត្តិនៃកំណើនប្រជាជននោះឡើយ។ តាមការសន្និដ្ឋាន ពលរដ្ឋនៅលើពិភពលោកឈានដល់ ៨ពាន់លានដុល្លារនៅថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ២០២២ ។
សារព័ត៌មានThe Guardian បានផ្សាយថា ក្រុមអ្នកឯកទេស បានបង្ហាញពីក្តីបារម្ភចំពោះ កំណើនប្រជាជនដែលនឹងធ្វើឱ្យបាត់បង់តម្លាភាពក្នុងសង្គម វិបត្តិអាកាសធាតុ អំពើហិង្សា កង្វះថាមពល និងជនភៀសខ្លួន។
បណ្ឌិត Natalia Kanem អគ្គនាយកអង្គការ UNFPA បានអំពាវនាវដល់បណ្តាប្រទេសមិនត្រូវបារម្ភពីកំណើនប្រជាជននោះឡើយដោយផ្តោតសំខាន់ទៅលើស្ត្រី កុមារនិងក្រុមមនុស្សងាយរងគ្រោះដោយសារតែការផ្លាស់ប្តូរប្រជាសាស្រ្ត ។
ដោយសារតែចំនួនទារកកើតមកតិច កំណើនប្រជានជននៅលើពិភពលោកបានកើនឡើងតែ ២%ប៉ុណ្ណោះ នៅចុងឆ្នាំ១៩៦០ ។ មកទល់ពេលនេះ កំណើនប្រជាជនមានតែ១%ប៉ុណ្ណោះ ដោយសារតែជីវភាពគ្រួសារបានធ្វើឱ្យគ្រួសារជាច្រើនមិនចង់មានកូនច្រើន៕ ដោយ៖ ធីរីណា
រូបថត៖ AP