ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រកៀរ​ កិនម៉ូតូបណ្តាលឱ្យនារីម្នាក់រងរបួសស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតឺន័របេីកកៀរ​ និងកិនជាប់ម៉ូតូខាងក្រោមរថយន្តបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២២​ នៅតាមបណ្តោយមហាវិថីចោមចៅ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកលែត​ ពណ៌ខៀវ​ លាយស​ ពាក់ស្លាកលេខភ្នំពេញ1HM 8957 ធ្វេីដំណេីរតាមមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបេីកស្របទិសដៅគ្នាកៀរបណ្តាលឱ្យម៉ូតូដួលចូលក្រោមរថយន្តកិនរងការខូចខាតសំណាងមនុស្សលោតចេញទាន់គ្រាន់តែរបួសជេីងបន្តិចបន្តួចនិងធ្វេីឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ក្រោយកេីតហេតុភាគីខាងរថយន្តចេញថ្លៃព្យាបាលនិងជួសជុលម៉ូតូភាគីខាងជនរងគ្រោះចំនួន២០០$ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖