ក្រុម West Ham United នឹងខិតខំការពារការប្រកួតដែលមិនធ្លាប់ចាញ់ នៅពេលដែលក្រុមនេះធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុមហង្សក្រហមLiverpool នៅរាត្រីថ្ងៃពុធនេះ។
ក្រុមម្ចាស់ផ្ទះ Liverpool ឈរនៅលេខរៀងទី៨ មាន១៣ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន៩លើក។ ក្រុមនេះ បានឈ្នះការប្រកួត Premier League ចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ១–០ នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Manchester City ។
ចំណែកការប្រកួត Premier League ចុងក្រោយរបស់ West Ham United បានត្រឹមស្មើ ១–១ ទល់នឹង Southampton នៅកីឡដ្ឋាន St. Mary’s ដើម្បីបន្តការមិនស្គាល់ចាញ់ដល់ទៅ៣ (ឈ្នះ២ ស្មើ១) ដោយធ្វើឱ្យពួកគេឈរនៅលេខរៀងទី១២មាន១១ពិន្ទុ។
នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយក្នុងការប្រកួត Premier League ក្រុម Liverpool បានយកឈ្នះ ១–០ នៅកីឡដ្ឋាន Anfieldកាលពីរដូវកាលមុន។ ១គ្រាប់នោះគឺជាការរកបានដោយកីឡាករ SadioMané នៅនាទីទី២៧។
ក្នុងតំបន់ប្រយុទ្ធ Roberto Firmino ជាកីឡាករសំខាន់សម្រាប់ Liverpool ក្នុងរដូវកាលនេះ។ ខ្សែប្រយុទ្ធរូបនេះ ស៊ុតបញ្ចូលទីបាន៦គ្រាប់ដែលត្រូវបានជាប់ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេទី៥ក្នុងការប្រកួតក្នុងឆ្នាំ២០២២–២០២៣នេះ។ ចំណែកកីឡាករ Jarrod Bowen, Gianluca Scamacca និង Michail Antonio គឺជាកីឡាករឆ្នើមបំផុតរបស់ West Ham United ក្នុងរដូវកាលនេះ ដោយម្នាក់ៗរកបាន២គ្រាប់។
ក្នុងការប្រកួត Premier League ក្នុងផ្ទះចំនួន៥នៅរដូវកាលនេះ Liverpool មិនដែលចាញ់ទេ ដោយឈ្នះ៣ដង និងស្មើ២ដង។ ចំណែកនៅក្នុងការប្រកួតក្រៅទឹកដីរបស់ក្រុម West Ham ទទួលបាន៤ពិន្ទុពី១៥ប្រកួត។ ក្រុមនេះកំពុងសម្លឹងមើលការត្រឡប់មកវិញនូវការប្រកួតក្រៅដីដែលមិនឈ្នះ៣ប្រកួត (ស្មើ១ ចាញ់២) ដោយធ្លាប់ឈ្នះលើកចុងក្រោយកាលពីថ្ងៃទី២៨ ខែសីហា ទល់នឹង Aston Villa ។
ដោយឡែកក្នុងការប្រកួតលីគ ៦លើកចុងក្រោយរបស់ Liverpool ឈ្នះ៣ ស្មើ២ និងចាញ់១។ ចំណែក West Ham ឈ្នះ២ ស្មើ២ និងចាញ់២ក្នុង៦ក្រុមចុងក្រោយដូចគ្នា។ ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)