ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យម្ចាស់ស្រវឹងស្រាបេីករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយត្រាំចោលមួយយប់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកMITSUBISHI មួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹងស្រាខ្លាំងបានបើករេចង្កូតទាញធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ហេីយម្ចាស់ចុះចេញទៅបាត់ទុករថយន្តចោលមួយយប់រហូតព្រឹកឡេីងទេីបស្ទូចយកចេញ សំណាងមិនមានអ្នករងរបួស។

   ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

     តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តមួយគ្រឿងខាងលើម៉ាកMITSUBISHI ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 2A-0581 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅស្តាំធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ តែមិនមានមនុស្សរងរបួសនោះទេ។ 

បន្ទាប់មកម្ចាស់បានចុះចេញមកក្រៅប្រមូលតែអុីវ៉ាន់ដឹកតាមម៉ូតូរុឺម៉កចាកចេញទៅបាត់ទៅ។ 

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុដោយសារតែមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរដ្ឋទេីបទុកឲឱ្យម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖