ខេត្តសៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖បេសកកម្មថ្ងៃទីមួយដោះស្រាយបញ្ហានៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផងព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បន្តិចទៀតជួបមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ នៅខេត្តសៀមរាប។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យបាត់ដំបងនិងពោធិ៍សាត់ដោយប្រើពេល៥ថ្ងៃ៤យប់។
សម្ដេចតេជោ បានគូសបញ្ជាក់ថា៖ ដំណើរទៅលើកនេះសំខាន់ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN.G20.APEC ក្នុងខែវិច្ឆិកាខាងមុខ៕
ដោយ៖សហការី