គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ខាងជើងលោក Ian Baraclough ត្រូវបាន FA របស់ប្រទេសបណ្តេញចេញពីតំណែង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិក្នុងទីក្រុង Belfast កាលពីល្ងាចថ្ងៃសុក្រ។
ក្រុមអៀរឡង់ខាងជើងបានឈ្នះការប្រកួតចំនួន៤ប៉ុណ្ណោះក្នុងចំណោមការប្រកួតចំនួន២២របស់ពួកគេក្រោមការដឹកនាំរបស់លោក Baracloughដែលបានជំនួសតំណែងលោក Michael O’Neill កាលពី២៨ ខែមុន។គាត់បានចាកចេញបន្ទាប់ពីក្រុមរបស់គាត់បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៤នៃការប្រកួត Nations League ទោះបីជាចាញ់ក្រិកនៅចុងខែកញ្ញាក៏ដោយ។
នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អៀរឡង់ខាងជើង (IFA) លោក Patrick Nelson បាននិយាយថា “ក្រោមការគ្រប់គ្រងរបស់លោក Ian Baraclough យើងបានឃើញការណែនាំរបស់កីឡាករថ្មីជាមួយនឹងមោទនភាពសម្រាប់ឆ្នាំខាងមុខ ហើយសម្រាប់រឿងនេះ យើងទុកជាការដឹងគុណរបស់យើង។ទោះជាយ៉ាងនេះក្តី ដោយគិតពីកំណត់ត្រាសរុបនៃលទ្ធផលនៅលើទីលាន ក្រុមប្រឹក្សាភិបាលសហព័ន្ធបាល់ទាត់បានសម្រេចចិត្តនេះជាបន្តបន្ទាប់”។
ការស្វែងរកអ្នកគ្រប់គ្រងថ្មីកំពុងចាប់ផ្តើម ដោយសហព័ន្ធបាល់ទាត់ប្រទេសនេះ មិនមានសកម្មភាពប្រកួតប្រជែងទេរហូតដល់ខែមីនា។បេក្ខភាពដែលអាចធ្វើបានរួមមាន អ្នកស្នងតំណែងមុនរបស់គាត់គឺលោកO’Neill ដែលបច្ចុប្បន្នលោកត្រូវបានបណ្តេញចេញដោយ Stoke City កាលពីខែសីហា។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់អៀរឡង់ខាងជើងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូលនៃការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ជាមួយនឹង៩ពិន្ទុពីការប្រកួតចំនួន៨ ខណៈដែលការទទួលជ័យជម្នះក្នុងផ្ទះកាលពីខែមុនលើក្រុមកូសូវ៉ូបានបញ្ចប់ការប្រកួតដែលមិនឈ្នះ១៤ប្រកួតនៅក្នុង Nations League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)