ភ្នំពេញ ៖ អបអរសាទរខួប ៣១ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា (២៣/១០/ ១៩៩១-២៣/១០/ ២០២២ ) ក្នុងនោះក៏លើកពីសារៈសំខាន់៥យ៉ាងដូចខាងក្រោម :
១.មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជាដ៏តូច និងដ៏កំសត់មួយនេះ គ្រប់គ្រងដោយខ្មែរ៤ ភាគី រួមមាន: ភាគីរដ្ឋកម្ពុជា, ភាគីសីហនុនិយម, ភាគីសឺន សាននិយម និងភាគី ប៉ុល ពត ។
២.ដោយសារតែការព្យាយាម និងការចង់បានសុខសន្តិភាព ជូនជាតិ និងប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន ទើបមានជំនួបជាលើកដំបូងរវាងអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលយើងហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន ) ។
៣.បន្តបន្ទាប់មកទៀត ក៏មានកិច្ចចរចារវាងសីហនុ-ហ៊ុន សែន លើកទី ២ នៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងទៀតដូចជាឥណ្តូណេស៊ី ថៃ និងជប៉ុន ជាដើម ។
៤.ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ និងការបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ ក៏ ដោយ កម្ពុជានៅតែមានការបែងចែកទឹកដីជាពីរ ( តំបន់ត្រួតត្រារដោយខ្មែរក្រហម ) ហើយសង្គ្រាមនៅតែបន្តដដែល ។
៥.តាមរយះនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សង្រ្គាមបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ហើយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។
អរគុណសន្តិភាព ! ជយោ! សម្តេចតេជោ ស្ថាបនិកសន្តិភាព ! ៕
ដោយ : សុខ ខេមរា