ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅសមាជិកគណបក្សមួយដែលពាក់ព័ន្ធនឹងសមរង្ស៊ីឱ្យផ្តាច់ខ្លួនចេញ !

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាមិនបន្ធូរបន្ថយទៀតទេ  បានប្រកាសឱ្យសមាជិកគណបក្សដែលមានជាប់ពាក់ព័ន្ធជាមួយនឹងសម រង្ស៊ីឱ្យផ្ដាច់ខ្លួនចេញពីគណបក្សមួយនេះ ដោយថាមិនអាចឱ្យមាន «គណបក្សក្បត់ជាតិ» នោះទេ។

     ការប្រកាសរបស់សម្តេចតេជោនេះធ្វើឡើងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណ ៥០០០នាក់នៅក្នុងខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «អ្នកទាំងឡាយដែលបានផ្សារភ្ជាប់ខ្លួនជាមួយនឹងគណបក្សដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះគួរតែចាកចេញផ្ដាច់ខ្លួនចេញអំពីក្រុមជនក្បត់ជាតិនេះ។ បើមិនដូច្នោះទេអ្នកអាចនឹងទទួលរងនូវផលវិបាកផ្សេងៗ ដែលនេះមិនមែនជាការគំរាមកំហែងនោះទេក៏ប៉ុន្តែនេះជារឿងពិត ព្រោះនៅក្នុងប្រទេសមួយមិនអាចអនុញ្ញាតឱ្យមានបក្សក្បត់ជាតិបាននោះទេ»។

    ទោះជាយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះគណបក្សនោះទេ។ តែមហាជនសង្ស័យថាជាគណបក្សភ្លើងទៀនដែលធ្លាប់ជាអតីតបក្ស សម រង្ស៉ី របស់លោក សម រង្ស៉ីនោះ។

     ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្តលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឱ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួងស្ថាប័ននានាផងដែរ ខណៈដែលទង្វើជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្ស៊ី កាន់តែបែកឆ្វេង បំពានច្បាប់ធ្ងន់ធ្ងរ ដែលមិនអាចឱ្យប្រជាពលរដ្ឋទូទាំងផ្ទៃប្រទេស ទទួលយកបាននូវសម្តីដ៏ល្ងង់ខ្លៅរបស់ជនក្បត់ជាតិនេះបានឡើយ ៕

                                 

ដោយ ៖ សហការី


ចែករំលែក៖