ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សី​ បង្ក្រាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០២​នាក់​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃពុធទី២៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក​ ចុះបង្រ្កាបករណីរក្សា​ទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីឃាត់ខ្លួនមនុស្សចំនួន​ ០២នាក់ក្នុងបទល្មើសជាក់ស្ដែង។ 

របាយការណ៍​ដដែល​បន្តថា​ កាលពី​ ​២​និង៥០នាទីរសៀលថ្ងៃទី២៥​ ខែតុលា​ម្សិលមិញនេះ​ នៅចំណុចក្រុមទី០២ភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់​ដំបង។ 

ក្នុងកិច្ចប្រតិបត្តិការ​នេះបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

ទី១-ឈ្មោះ អ៊ុន ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។​ និងទី២-ឈ្មោះ វ៉ិត វុត្ថា ហៅជ្រូក ភេទប្រុស អាយុ២២​ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបាន៖ 

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០២កូនថង់ទម្ងន់១.៨៧ក្រាមទាំសំបក(សង្ស័យមានសារធាតុញៀន)និងកាបូបដាក់ប្រាក់ចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកកា​រិយាល័យជំនាញតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖