ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីឃាត់ខ្លួនមនុស្សចំនួន ០២នាក់ក្នុងបទល្មើសជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា កាលពី ២និង៥០នាទីរសៀលថ្ងៃទី២៥ ខែតុលាម្សិលមិញនេះ នៅចំណុចក្រុមទី០២ភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
ទី១-ឈ្មោះ អ៊ុន ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ និងទី២-ឈ្មោះ វ៉ិត វុត្ថា ហៅជ្រូក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០២កូនថង់ទម្ងន់១.៨៧ក្រាមទាំសំបក(សង្ស័យមានសារធាតុញៀន)និងកាបូបដាក់ប្រាក់ចំនួន០១។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញតាមនីតិវិធីច្បាប់៕
ដោយ៖សហការី