ព័ត៌មានទាន់ហេតុការណ៍៖

លោក រស់ ផារិទ្ធ ផ្ដាំផ្ញើរដល់ក្រុមកីឡាករអុំទូកឌីសែនជ័យបារមីស្រុករំដួល មុន​ពេល​ប្រកួត​ មកដល់​ត្រូវខិតខំ​ហ្វឹកហាត់​ជាប្រចាំ ​រក្សា​សណ្ដាប់ធ្នាប់ គោរព​បទបញ្ជា​គណៈកម្មកា​រ​រៀបចំ​ការប្រកួត ​ត្រូវមាន​វិន័យ​និង​សីលធម៌​ល្អ​

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ ក្នុងនាមអនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ផ្ដាំផ្ញើរដល់ក្រុមកីឡាករអុំទូកឌីសែនជ័យបារមីស្រុករំដួល ដែលជា របស់សាលាស្រុករំដួលមុន​ពេល​ប្រកួត ​មកដល់ ​ត្រូវខិតខំ​ហ្វឹកហាត់​ជាប្រចាំ ​រក្សា​សណ្ដាប់ធ្នាប់ គោរព​បទបញ្ជា​គណៈកម្មកា​រ​រៀបចំ​ការប្រកួត ​ត្រូវមាន​វិន័យ​និង​សីលធម៌​ល្អ​។

ការផ្ដាំផ្ញើរបែបនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក ដែលមានឈ្មោះថា ឌីសែនជ័យបារមីស្រុករំដួល ជាទូករបស់សាលាស្រុករំដួល។

ជាមួយគ្នានេះដែរ លោក បានបន្ថែមថាសូម ក្រុមកីឡាករទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ហើយអ្វីដែលសំខាន់គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ និងនាំជ័យជម្នះនេះជូនសាលាស្រុករំដួល នាថ្ងៃខាងមុខនេះ។

ក្នុងឱកាសនោះក្នុងនាមក្រុមកីឡាករអុំទូក ដែលមានឈ្មោះថា ឌីសែនជ័យបារមីស្រុករំដួលសូមថ្លែងអំណរគុណយ៉ាងពន្លឹក ចំពោះលោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួលដែលបាន យកចិត្តទុកដាក់ចុះជួបសំណេះសំណាលដោយផ្ទាល់ ជាពិសេសបានជួយទំនុកបម្រុងគ្រប់យ៉ាងដល់ក្រុមកីឡាករ ផងដែរ។

បន្ទាប់មក លោក រស់ផារិទ្ធ ក៏បានផ្ដល់ ថវិកា ៨០ម៉ឺនរៀល មី ៥កេស ទឹកបរិសុទ្ធ ៥កេស អាវយឺត ៥០ មួក៥០និងក្រមា ២៥ ដល់សាលាស្រុករំដួលសម្រាប់ចាត់ចែងដល់បងប្អូនក្រុមកីឡាករផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖