ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​ជូនដំណឹងស្តីពីការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចបរិវេណរៀបចំពិធីអុំទូកក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២​

ចែករំលែក៖

ខេត្តកណ្តាល ៖ សេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរយានយន្តគ្រប់ប្រភេទ នៅចំណុចច្រកចូលក្នុងបរិវណរៀបចំពិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២៥-៣០ ខែតុលា ឆ្នាំ២០២២។

យោងៈ ស្មារតីររង្គប្រជុំ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំកម្មវិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ គណៈកម្មការរៀបចំកម្មវិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល សូមធ្វើការបិទចរាចរ យានយន្តគ្រប់ប្រភេទនៅចំណុចច្រកចូលក្នុងបរិវេណរៀបចំពិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ រហូតដល់អធ្រាត្រ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព ចៀសវាងការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាពិធីបុណ្យអំទូក បណ្ដែតប្រទីប ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណុចច្រកចូលបរិវេណរៀបចំពិធី ដែលត្រូវបិទចរាចរយានយន្តគ្រប់ប្រភេទមានដូចខាងក្រោម៖

១).ចំណុចផ្លូវជាតិលេខ២១អា កែងផ្លូវលេខ១១០

២).ចំណុចផ្លូវលេខ១០៩ កែងផ្លូវលេខ២១០

៣).ចំណុចផ្លូវលេខ១០៩ កែងផ្លូវលេខ២០៩ 

៤).ចំណុចផ្លូវលេខ១០៩ ផ្ទះលោកលឹមធី 

៥).ចំណុចផ្លូវជាតិលេខ២១ កែងផ្លូវលេខ១០៨

៦).ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៧

៧).ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០១

៨).ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៥

៩).ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៤ 

១០).ចំណុចផ្លូវលេខ២០៧ កែងផ្លូវជាតិលេខ២១អា

អាស្រ័យហេតុនេះ សូម ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាបនិងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ដោយ : សិលា


ចែករំលែក៖