ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូបញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿនរេចង្កូតទៅបុកម៉ូតូ១គ្រឿងនៅពីមុខបណ្ដាលឱ្យដួលរងរបួសធ្ងន់និងស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង ១៨ និង៣០នាទីថ្ងៃព្រហស្បតិ៍​ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ  (ដោយសារម៉ូតូ១គ្រឿងម៉ាកmsx គ្មានស្លាកលេខបើកបរបញ្រ្ចាសទិសគ្នាទៅបុកម៉ូតូ១គ្រឿងបើកក្នុងទិសដៅលិចទៅកើត នៅពីមុខ តែម្តង  នៅចំណុចការ៉ាសសាំងតាឡាយខាងលិចផ្លូវបែកជា៣ លើផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិរថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យរបួសមនុស្ស ០២ នាក់ធ្ងន់ស្រាលនិងខូចម៉ូតូចំនួន០២គ្រឿងកម្រិតស្រាល។

-ភាគីទី១ ឈ្មោះ ឡុង ឈុន ភេទប្រុស អាយុ២០ឆ្នាំ បើកបរម៉ូតូម៉ាកmsx ពណ៌ក្រហម គ្មានស្លាកលេខ (របួសត្រង់ដៃស្តាំនិងជើង)។

– ភាគីទី២ ឈ្មោះ ផន សុវណ្ណដេត  ភេទប្រុស អាយុ ២២ឆ្នាំ បើកបរម៉ូតូម៉ាកឌ្រីម០១៨ ស្លាកលេខប៉ៃលិន 1C.1965(រងរបួសត្រង់មុខនិងជើងខាងស្តាំ)។

 សមត្តកិច្ចមូលដ្ឋានបានបន្តទៀតថា÷ ក្នុងករណីនេះមូលហេតុ: បណ្តាលមកពីកត្តាមនុស្សបើកបរគ្មានការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន ។

 បច្ចុប្បន្ន: ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានកម្លាំងជំនាញចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិនយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖