ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ បានបង្កើនការយកចិត្តទុកដាក់ក្នុងការយាមកាម និង ល្បាតត្រួតពិនិត្យគ្រប់ចំណុចដែលបានកំណត់

ចែករំលែក៖

ស្រុកអន្លង់វែង ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់ ថ្នាក់លើ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានចាត់តាំងឲ្យដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវ រាល់ការល្បាតគ្រប់ចំណុចទាំងអស់នេះ ដើម្បីក្តាប់ជាប់នូវសភាពការណ៍ដែលកើតមានឡើងដោយប្រការណាមួយតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ការជួញដូរបទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗ ។

ក្នុងនោះដែរ  លោកមេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហកាក្នុងការដើរល្បាតឲ្យបានជាប់ជាប្រចាំ និង ធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនឲ្យបានស្អាតល្អ ដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ ។

លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើបន្ថែមដល់កម្លាំងល្បាត និង កម្លាំងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនចាញ់ និង ថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នា ៕


ដោយ : សហការី


ចែករំលែក៖