សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានកំណត់យកថ្ងៃទី១១ខែវិច្ឆិកា ជាថ្ងៃផុតកំណត់សម្រាប់ប្រទេសនានាដើម្បីប្រកាសពីចំណាប់អារម្មណ៍ក្នុងការរៀបចំការធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៥។
ម្ចាស់ផ្ទះថ្មីត្រូវតែមានបន្ទាប់ពីហ្គីណេត្រូវបានដកហូតសិទ្ធិដោយសារតែការព្រួយបារម្ភអំពីហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ។ ស្ថាប័នគ្រប់គ្រងរបស់ទ្វីបនេះរំពឹងថា ការដេញថ្លៃចុងក្រោយ រួមទាំងឯកសារ ទីក្រុងដែលបានស្នើឡើង និងការធានារបស់រដ្ឋាភិបាលនឹងទៅដល់ទីស្នាក់ការកណ្តាល Cairo របស់ខ្លួនត្រឹមថ្ងៃទី១៦ ខែធ្នូខាងមុខ។
ក្រុមអធិការកិច្ច CAF នឹងធ្វើដំណើរទៅប្រទេសដេញថ្លៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំក្រោយក្នុងដំណើរស្វែងរករបស់ខ្លួនដើម្បីរកអ្នកជំនួសដែលសមរម្យសម្រាប់ហ្គីណេ។ ការរកឃើញពីការត្រួតពិនិត្យនឹងត្រូវបានដាក់ជូនគណៈកម្មាធិការប្រតិបត្តិ CAF ដែលមានសមាជិក២៤ដែលនឹងប្រកាសប្រទេសជោគជ័យ ឬសហម្ចាស់ផ្ទះដើម្បីរៀបចំវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ។
ប្រទេសកាមេរូនគឺជាកន្លែងសម្រាប់ការប្រកួត Nations Cup ឆ្នាំ២០២១នៅដើមឆ្នាំនេះ ខណៈដែលប្រទេសកូឌីវ័រគ្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៣ ដែលនឹងត្រូវលេងនៅដើមឆ្នាំ២០២៤។
ប្រទេសមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍រួចហើយក្នុងការដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់កំពូលរបស់ទ្វីបនេះ ប៉ុន្តែពួកគេមិនទាន់ធ្វើការប្រកាសជាផ្លូវការនៅឡើយទេ។
ប្រទេសម៉ារ៉ុក ដែលជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ Africa Cup of Nations របស់ស្ត្រីនៅឆ្នាំនេះដែលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងក្នុងខែកក្កដា មានបំណងដាក់ពាក្យធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសឆ្នាំ២០២៥។ នេះបើយោងតាមប្រភពមួយនៅក្នុងសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក បានបង្ហាញ។ រីឯចំណាប់អារម្មណ៍ដំបូងរបស់នីហ្សេរីយ៉ាក្នុងការឈានជើងចូល និងធ្វើជាសហម្ចាស់ផ្ទះជាមួយ ប្រទេសបេនីន (Benin) បានស្ងប់ស្ងាត់ចាប់តាំងពីការចាកចេញរបស់ AmajuPinnick ជាប្រធានស្ថាប័នបាល់ទាត់របស់ប្រទេស។
ការដេញថ្លៃពីប្រទេសអាល់ហ្សេរី, អាហ្រ្វិកខាងត្បូង និងសេណេហ្គាល់ គ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ទោះបីជាមានការចាប់អារម្មណ៍ពីសាធារណជនច្រើនលើសលប់ក្នុងការពេញចិត្តចំពោះការប្រកួតចុងក្រោយក៏ដោយ។ ចំណែកសហព័ន្ធបាល់ទាត់ទុយនីស៊ី (FTF) កំពុងស្វែងរកការធានាពីរដ្ឋាភិបាល មុនពេលប្រទេសម្ចាស់ផ្ទះឆ្នាំ១៩៩៤ និងឆ្នាំ២០០៤មួយនេះអាចចូលរួមក្នុងការប្រណាំងប្រជែងនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)