ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងរយៈពេល ២ថ្ងៃពិធីប្រណាំងទូក ភ្ញៀវមកកម្សាន្ដជាង៤៤មុឺន៥ពាន់នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក វ៉ាន់សារ៉ាត ប្រធានមន្ទីរទេចរណ៍បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ថា នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ (រយៈពេល ០២ថ្ងៃ)នេះ នៅតាមបណ្ដោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងក្ដារបីសន្លឹក ឆ្នាំ២០២២ ភ្ញៀវទេចរ មកដើរកំសាន្តសប្បាយជាង៤៤មុឺន៥ពាន់ នាក់។

លោកបន្តថា មន្ទីរទេសចរណ៍ខេត្តគឺជាសមាជិកក្នុងអនុគណៈកម្មការបច្ចេកទេសប្រណាំងទូកខេត្ត ដែលភារកិច្ចទទួលចុះឈ្មោះប្រណាំងទូក រៀបចំស្លាកលេខទូក ក្បាល- កន្ទុយទូក និងទីតាំងបង្គោលចតទូក ព្រមទាំងសម្របសម្រួលការងារដល់ប្រតិភូដឹកនាំទូក និងកីទ្បាករទូកផងដែរ ។

ដោយនៅក្នុងឆ្នាំ២០២២ នេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន ៥០ គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៤៤ គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ០៦ គ្រឿង មានកីឡាករ សរុប ១,២៤២ នាក់ (នារី ០៣ នាក់)  ខណៈ   ក្នុងពិធីប្រណាំងទូកឆ្នាំនេះដែរ មានការរៀចំតាំងពិព័ណ៌ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួច ផងដែរ ៕

ដោយ៖ សុថាន

 


ចែករំលែក៖