ព័ត៌មានទាន់ហេតុការណ៍៖

Morata របស់​អេ​ស្ប៉ា​ញ​រង​របួស​ក​ជើង​មុន​ការ​ប្រកួត World Cup

ចែករំលែក៖

ក្លិប Atletico Madrid បានអះអាងថា ខ្សែប្រយុទ្ធ Alvaro Morata បានរងរបួសកជើងក្នុងការចាញ់ នៅLa Liga ៣–២ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Cadiz ដែលធ្វើឱ្យខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះមានពេលត្រឹមតែ៣សប្តាហ៍ដើម្បីជាសះស្បើយមុនពេលការប្រកួត World Cup នៅកាតាចូលមកដល់។

Morata គឺជាខ្សែប្រយុទ្ធសំខាន់របស់អេស្ប៉ាញ ហើយបានស៊ុតបញ្ចូលទីបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន៥៧លើកសម្រាប់ម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១០។

ក្លិប Atletico Madrid បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “Alvaro Morata កំពុងទទួលរងការហើមជាលិកាទន់នៅក្នុងកជើងរបស់គាត់។ នេះបើយោងតាមការធ្វើតេស្តវេជ្ជសាស្រ្តដែលគាត់បានធ្វើនៅព្រឹកថ្ងៃអាទិត្យ” ។

ក្លិបបន្តថា “ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេស្ប៉ាញ Alvaro Morata ​ត្រូវ​បាន​ប្តូរ​ចេញ​ក្រោយ​លេង​បាន​តែ១០ នាទី​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ការប៉ះគ្នាជាមួយក្រុម Cadiz ហើយ​ការ​វិវត្ត​នៃ​ភាព​មិន​ស្រួល​របស់​គាត់​នឹង​ធ្វើ​ឱ្យ​គាត់​ត្រឡប់​មក​ក្រុម​វិញ”។

អេស្ប៉ាញដែលស្ថិតក្នុងពូល E ក្នុងព្រឹត្តិការណ៍ World Cup ជាមួយអាល្លឺម៉ង់, កូស្តារីកា និងជប៉ុន មិនទាន់ប្រកាសពីក្រុមចុងក្រោយរបស់ពួកគេសម្រាប់ការប្រកួតនេះទេ។ ក្រុមអេស្ប៉ាញនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកាទល់នឹងកូស្តារីកា ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖