ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យអន់ចិត្តជីដូន ព្រោះសុំលុយមិនបានក្មេងស្រីម្នាក់ចងកបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់សង្ស័យអន់ចិត្តនឹងជីដូនព្រោះសុំលុយមិនបានៗសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកធ្វើអត្តឃាត។ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០និង០៥នាទី នៅក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វ៉ុន ស្រីឡែន អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិសំរោងក្អែរ ឃ៉ំសំរោងធំ  ស្រុកកៀនស្វាយ ខេត្តកណ្តាល។   

ប្រភពដដែលបន្តថា នៅខែ/ឆ្នាំ កើតហេតុខាងលើ ក្មេងស្រីរងគ្រោះបានសំប្រាក់ពីជីដូនរបស់ខ្លួនឈ្មោះមាស ជា អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាញ់ឆេវ តែជីដូនបាននិយាយថាៈយាយអត់មានលុយទេចៅ ឮដូច្នេះជនរងគ្រោះបានឡើងទៅលើផ្ទះដេកនៅក្នុងបន្ទប់ដោយបើកភ្លើងដេក។  បន្ទាប់មកជីដូនរបស់ជនរងគ្រោះបានឡើងទៅលើផ្ទះដើម្បីសម្រាកដែរ ខណៈនោះជនរងគ្រោះបានសំុំលុយជីដូនម្ដងទៀតក្នុងគោលបំណងយកទៅទិញកាតទូរស័ព្ទ តែយាយរបស់ជនរងគ្រោះប្រាប់ថា:យាយមានតែពីរម៉ឺនរៀលទេទុកទិញសាច់មាន់ និងត្រីយកមកធ្វើស្នូលបាញ់ឆេវ។ ភ្លាមនោះជនរងគ្រោះក៍បានចូលទៅដេកក្នុងបន្ទប់វិញដោយដេកបើកភ្លើងដដែល។បន្ទាប់មកជីដូនជនរងគ្រោះបានក្រោកពីដេកទៅបត់ជើងតូចក៍ឃើញក្នុងបន្ទប់ដេកជនរងគ្រោះនៅបើកភ្លើង ជីដូនជនរងគ្រោះបានហៅឱ្យជនរងគ្រោះបិទភ្លើងអំពូល។  ពេលនោះមិនឮជនរងគ្រោះឆ្លើយតប ក៏បានបើកទ្វារបន្ទប់ចូលទៅមើលស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ដោយយកអាវដៃវែងពណ៍ខៀវក្រឡាការូ៉ចងជាប់នឹងផ្លានផ្ទះ។  បន្ទាប់មកយាយរបស់ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។ ក្រោយពីទទួលពត៌មានភ្លាមកម្លាំងសមត្តកិច្ចប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញកោសល់វិច័យស្រុកកៀនស្វាយ និងអាជ្ញាធរភូមិ ឃុំ រួមជាមួយគ្រូពេទ្យចុះពិនិត្យសពជនរងគ្រោះ។ 

ការសន្និដ្ឋាន៖ សពជនរងគ្រោះស្លាប់ដោយចងកសម្លាប់ខ្លួនពិតមែន។ ក្រោយពីជំនាញបានពិនិត្យរួច សពត្រូវបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖