ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ បន្តរកឃេីញស្ថានីយ​ ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំង មិនមានអនុលោមភាព និងពិន័យអន្តរការណ៍

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី​០៣ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ​ថា៖​ ការប្រកបអាជីវកម្មដោយសុចរិត គឺជាសសរគ្រឹះទំនុកចិត្តយូរអង្វែងពីសំណាក់អតិថិជនដែលជាអ្នកប្រើប្រាស់។ 

មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខារាជធានី-ខេត្ត បានបន្តអនុវត្តច្បាប់លើម្ចាស់អាជីវកម្មប្រេងឥន្ធនៈប្រសិនមន្រ្តីជំនាញរកឃើញថាមានបទល្មើស ដែលប្រកបអាជីវកម្មមិនសុចរិតតាមរយៈផ្ដល់ផលិតផលប្រេងឥន្ធនៈមិនមានអនុលោមភាព។ ជាក់ស្ដែងថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. រាជធានី-ខេត្តចំនួន ១០ បានចុះអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបង្រ្កាប និងទប់ស្កាត់អំពើមិនសុចរិតភាពក្នុងវិស័យប្រេងឥន្ធនៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

តាមលទ្ធផលមន្រ្តីជំនាញបានត្រួតពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៣៩ទីតាំងផ្សេងគ្នា ក្នុងនោះមាន ១១ទីតាំង មិនមានអនុលោមភាព និងពិន័យអន្តរការណ៍រួមទាំងធ្វើកិច្ចសន្យាកែតម្រូវស្របតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖