ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នាថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ បេី​យោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៧នាក់ (របួសធ្ងន់ ០៦នាក់) នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ​។​ រយៈពេល​ ៣០៧ថ្ងៃ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥១៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៦៣នាក់ របួស ៣,៤៦២នាក់ (របួសធ្ងន់ ២,១៩៣នាក់)។ 

ជាមួយ​គ្នា​នោះ​ របាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក៏បានឱ្យដឹងដែរថា​​ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ២៨៤គ្រឿង​ នាថ្ងៃទី០៣ ខែវិច្ឆិកា​ម្សិលមិញ។ ក្នុងនោះមានម៉ូតូ ២២៦គ្រឿង និងរថយន្ត ៥៨គ្រឿង។

ចំពោះ​បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ស្រវឹង ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ឆៀក ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។

សូមជម្រាបថា​ គិតត្រឹម​ថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៤,៨១០គ្រឿង ក្នុងនោះមានម៉ូតូ ១០៨,១៨៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៦២៧គ្រឿង៕

ដោយ៖សហការី(រូបភាព៖ ឯកសារ)


ចែករំលែក៖