ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស នៅវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចក្របីចំនួន០៤ក្បាល (ញីចំនួន ០៣ក្បាល និងកូនឈ្មោលចំនួន ០១ក្បាល) បានដឹកឡើងរថយន្តនៅចំណុចព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលស្រុកទឹកផុសបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមានចំនួន០២នាក់ គឺ១-ឈ្មោះ ម៉េន បាវ ភេទប្រុស អាយុ៣១ឆ្នាំ ។ ២-ឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ២៧ឆ្នាំ ។ ជនសង្ស័យទាំង០២នាក់ នេះរស់នៅភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
វត្ថុតាងដកហូតរួមមាន ៖ រថយន្តសាំយ៉ុង ០១គ្រឿង (កែច្នៃ) ក្របី០៤ក្បាល ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញស្រុកកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕
ដោយអរុណរះ