ខេត្តស្វាយរៀង ៖ រដ្ឋបាលស្រុករមាសហែក ប្រើធម៌ក្ដៅចាប់ពីព្រឹកថ្ងៃទី៥វិច្ឆិកា២០២២តទៅ គឺមិនអនុញ្ញាតឱ្យរថយន្តដឹកដីបើកក្នុងទីប្រជុំជនស្រុក នោះទេបើនូវតែបន្តប្រើប្រាស់ល្បឿនលឿន និងមិនស្រោចទឹកលើផ្លូវសាធារណ:។
លោកស៊ូ ម៉ុល ប្រធានគណបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកបានឱ្យដឹងនាល្ងាចថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២២ ថាសូមម្ចាស់រណ្តៅដី រថយន្តដឹកដីដែលកំពុងធ្វើចរាចរណ៍ដឹកដីលើដងផ្លូវបច្ចុប្បន្នជ្រាបថា ចាប់ពីម៉ោង៥ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បើមានរថយន្តដឹកដីក្នុងទីប្រជុំជនស្រុក នូវតែបន្តប្រើប្រាស់ល្បឿនលឿន មិនស្រោចទឹកនោះ គឺដើម្បីតែផលប្រយោជន៍ខ្លួនឯង មិនបានគិតពីការធ្វើដំណើររបស់អ្នកដទៃ និងធ្វើឲ្យហុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបន្តថាក្នុងនាមរដ្ឋបាលស្រុក និងមិនអនុញ្ញាតឲ្យបន្តរត់ក្នុងទីប្រជុំទៀតឡើយជាក់ស្តែងសព្វថ្ងៃនេះមិនមានក្រុមរថយន្តដឹកដីមួយណា ស្រោចទឹកលើផ្លូវនោះទេ សង្ឃឹមថា ម្ចាស់រណ្តៅដី និងរថយន្តដឹកដីទាំងអស់ និងអនុវត្តជាក់ជាពុំខាន សូមអរគុណទុកជាមុន ចំពោះស្មារតីទទួលខុសត្រូវ ៕
ដោយ៖ សុថាន