ខ្សែការពារ Gerard Pique របស់ក្លិប Barcelona និយាយថា គាត់នឹងចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់នៅឯ Nou Camp នៅរាត្រីថ្ងៃសៅរ៍នេះ ខណៈដែលក្រុម Barcelona នឹងលេងជាមួយ Almeria ក្នុង La Liga សម្រាប់ការប្រកួតចុងក្រោយរបស់ Pique ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះដែលបានឆ្លងកាត់ចំណាត់ថ្នាក់នៅ Barcelona និងបានប្រកបអាជីពរយៈពេល៤ឆ្នាំជាមួយ Manchester United បានធ្វើសេចក្តីប្រកាសនៅក្នុងវីដេអូមួយ។ គាត់បាននិយាយថា “ខ្ញុំតែងតែនិយាយថា នឹងមិនមានក្រុមណាមួយផ្សេងទៀតបន្ទាប់ពី Barcelona ហើយនោះជារបៀបដែលវានឹងទៅ” ។
Pique គឺជាកីឡាករវ័យក្មេងជាមួយ Barcelona រហូតដល់ឆ្នាំ២០០៤នៅពេលដែលគាត់បានចុះហត្ថលេខាជាមួយ Manchester United។ គាត់គឺជាកីឡាករដ៏ឆ្នើមមួយរូបសម្រាប់ក្រុមបិសាចក្រហមនៅពេលដែលពួកគេបានឈ្នះ Premier League និង Champions League ក្នុងឆ្នាំ២០០៧–២០០៨ ហើយបានចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនៅឆ្នាំ២០០៨។
ក្នុងអំឡុងពេលគាត់នៅ Barcelona លេងបានច្រើនជាង៦០០ប្រកួត និងជួយក្លិបឈ្នះពានរង្វាន់ចំនួន៣០រួមទាំងពានរង្វាន់ La Liga ចំនួន៨, ពានរង្វាន់ Champions League ចំនួន៣ និងពានរង្វាន់ Copa del Rey ចំនួន៧។
រដូវកាលនេះ Barcelona បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ហើយឈរនៅលេខរៀងទី២ក្នុងតារាង La Liga ដោយតាមពីក្រោយក្រុម Real Madrid ១ពិន្ទុ។ Pique បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីឆ្នាំ២០១៧ បន្ទាប់ពីជួយឈ្នះ១០៨ប្រកួតឱ្យអេស្ប៉ាញ និងបានជួយឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០១២ និង World Cup ២០១០។
គាត់បានបន្ថែមថា “បាល់ទាត់បានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង! Barcelonaបានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង។ អ្នកដែលជាអ្នកគាំទ្របានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង ហើយឥឡូវនេះសុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំបានសម្រេចចិត្តថាឥឡូវនេះជាពេលវេលាដើម្បីនាំឱ្យដំណើរនេះដល់ទីបញ្ចប់ហើយ“។
Pique ក៏បានអះអាងដែរថា គាត់នឹងត្រលប់ទៅទឹកដីដ៏ល្បីរបស់ Barcelona វិញដោយនិយាយថា “អ្នកស្គាល់ខ្ញុំ មិនយូរមិនឆាប់ខ្ញុំនឹងត្រលប់មកវិញ។ ខ្ញុំនឹងជួបអ្នកនៅ Camp Nou រស់នៅ Barcelona ជារៀងរហូត” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)