សារព័ត៌មានInterfax បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលបានប្រកាសថា ក្នុងចំណោមទាហាន៣១៨ពាន់នាក់ដែលទើបតែចូលថ្មីកន្លងមក ក្នុងនោះមាន៨សែននាក់ស្ថិតនៅក្នុងតំបន់សមរភូមិពិសេសក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីពូទីនបញ្ជាក់ថា ក្នុងចំណោមទាហាន៨ម៉ឺននាក់ដែលបានជ្រើសរើសនៅក្នុងតំបន់សមរភូមិនៃប្រទេសអ៊ុយក្រែន ក្នុងនោះមាន៥ម៉ឺននាក់បានកាន់អាវុធចូលរួមក្នុងសង្គ្រាមហើយ នៅសល់តែ៣ម៉ឺននាក់មិនទាន់ចូលរួម ដោយបន្តហ្វឹកហាត់នៅក្នុងជំរំរបស់រុស្ស៊ី។ នៅពេលនេះរុស្ស៊ីក៏មិនបានបញ្ជាក់ពីចំនួនទាហានប៉ុន្មានដែលកំពុងធ្វើសង្គ្រាមដោយផ្ទាល់នៅអ៊ុយក្រែននោះឡើយ។
ក្នុងពេលនេះដែរ អាមេរិកបានបញ្ចូនសម្ភារសឹករហូតដល់ទៅ ៨៤ពាន់តោនទៅកាន់តំបន់អឺរ៉ុបនិងបន្តទៅកាន់អ៊ុយក្រែន ។ សម្ភារសឹកទាំងនោះត្រូវបានដឹកជញ្ជូនតាមយន្តហោះចំនួន៨៤៥ជើង តាមនាវា៤៧គ្រឿង តាមរថភ្លើង ១១៤ជើង និងរថយន្តដឹកទំនិញ ៣៤០០គ្រឿង ដឹកជញ្ជូនសម្ភារសឹកទៅកាន់អឺរ៉ុប។
អាវុធទាំងនោះបានដឹកជញ្ជូនទៅកាន់អឺរ៉ុប ក្នុងនោះមានអាវុធជាច្រើនបានបញ្ជូនទៅអ៊ុយក្រែន ។ ជាក់ស្តែងមានទាហាន១៦ពាន់នាក់ ប្រព័ន្ធអាវុធជាង៦៣ពាន់ដើមសម្រាប់ប្រឆាំងរថក្រោះ និងគ្រាប់រំសេវជាង១លានគ្រាប់។ ជាមួយគ្នានេះក៏មានគ្រាប់កាំភ្លើងគ្រប់ប្រភេទមានជាង៦៨លានគ្រាប់ផងដែរ ៕ ដោយ៖ ធីរីណា
រូបថត៖ Kongsberg
រូបថត៖ Reuters