នៅថ្ងៃទី៨ ខែវិច្ឆិកា អគ្គលេខាធិការគណៈកម្មការសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov បានបញ្ជាក់ថា លក្ខខណ្ឌដើម្បីតភ្ជាប់នៃកិច្ចពិភាក្សា ជាមួយរុស្ស៊ី នោះគឺគោរពដែនអធិបតេយ្យរបស់អ៊ុយក្រែន។
កាលពីថ្ងៃទី៧ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា បានត្រៀមលក្ខណពិភាក្សាជាមួយរុស្ស៊ីដោយស្មោះត្រង់ដើម្បីដំណើរការឡើងវិញខ្សែបន្ទាត់ព្រំដែននិងសងសំណងដល់ការខូចខាតដែលរុស្ស៊ីបង្កឡើងដោយសង្គ្រាម ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា សេតវិមានបាននិយាយថា សហរដ្ឋអាមេរិករក្សាសិទ្ធិគ្រប់យ៉ាង ក្នុងការជជែក ឬពិភាក្សាជាមួយរុស្ស៉ី នៅថ្នាក់មន្ត្រីកម្រិតខ្ពស់ស្ដីពីការកាត់បន្ថយហានិភ័យនៃសង្រ្គាមអ៊ុយក្រែន។
ការបញ្ជាក់ខាងលើរបស់សេតវិមានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal ដែលរាយការណ៍ថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានពិភាក្សាជាមួយទីក្រុងមូស្គូ។ វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីរាយការណ៍នេះទេ ដែលថាទីក្រុងវ៉ាស៊ីនតោនបានរៀបចំកិច្ចចរចាជាសម្ងាត់ជាមួយមន្ត្រីកំពូលៗរបស់រុស្ស៉ី ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមអ៊ុយក្រែនរីករាលដាលកាន់តែធំនៅពេលអនាគត។
សារព័ត៌មាន Wall Street Journal កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានរាយការណ៍ថា លោក ជេក ស៊ូលីវ៉ាន់ បានបើកកិច្ចសន្ទនាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៉ី ក្នុងក្ដីសង្ឃឹមបង្ការកុំឱ្យសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃស្ថិតនៅក្រៅការគ្រប់គ្រងឬផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA