ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៦នាក់ និងរបួស១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ នេះបើ​យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស​ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ​ បានកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ។ 

សូមរម្លឹកដែរថា​ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា​នាពេលថ្មីៗនេះ​ដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និង១៦នាក់របួសផងដែរ។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖