ព័ត៌មានទាន់ហេតុការណ៍៖

លិខិតជម្រាបជូន លោក LIU BIMAO អគ្គនាយកក្រុមហ៊ុន ជូឌីង អ៉ិនធើណេសិនណល ប៊ីហ្សនេស (ខេមបូឌា) ឯ.ក មកទូទាត់បំណុលពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជួនលោក LIU BIMAO អគ្គនាយក ក្រុមហ៊ុន ជូឌីង អ៊ិនធើណេសិនណល ប៊ីហ្សនេស (ខេមបូឌា) ឯ.ក ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នក ជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកមកដើម្បី ដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើស ពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក អគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ៕

ដោយ : សិលា


ចែករំលែក៖