ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លេីងផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ មានការឆ្លងចរន្តអគ្គិសនីចេញជាអណ្តាតភ្លេីងឆាបឆេះកាប៊ិនភ្លេីងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង០៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ​ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញការប៊ិនភ្លេីងខាងលេីទុស្សេបែកផ្កាភ្លេីង ហើយភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរតែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យទាក់ទងទៅក្រុមជំនាញបង្ការនិងពន្លត់អគ្គិភ័យ៧១១កងពលតូចលេខ៧០ ចេញ រថយន្តចំនួន០៣គ្រឿងចេញជួយពន្លត់។ 

    ករណីអគ្គិភ័យខាងលើក្រុមរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់ធ្វើឱ្យរលត់ទាំងស្រុងនៅវេលាម៉ោង ០៤:២២នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៧ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនឹង៦ម៉ែត្រគូប ដោយមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖