ព័ត៌មានទាន់ហេតុការណ៍៖

ចោរបានដៃណាស់ ! ជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូមកកាច់ ក យកម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1IW- 7688 មុខផ្ទះជាប់សាលាបឋមសិក្សាទួលស្លែងទាំងល្ងាច !(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ មានវីដេអូសុវត្ថិភាព បានថតជាប់ពីសកម្មភាព ជនសង្ស័យជាចោរ២នាក់ ប្រុសស្រី បានជិះម៉ូតូ Scoopy ពណ៌ស ១គ្រឿងជាមធ្យោបាយមកធ្វើសកម្មភាព កាច់ ក ម៉ូតូហុងដា ឌ្រីម សេ125 មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1IW- 7688 មុខផ្ទះជាប់សាលាបឋមសិក្សាទួលស្លែង ស្ថិតផ្ទះលេខ៩៦ ផ្លូវលេខ១៧៣  ក្នុងភូមិដើម៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

បើតាមសំដីជនរងគ្រោះបានប្រាប់តាមប្រព័ន្ធ Telegram  នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មកមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គឺសកម្មភាពភាពចោរប្រុសស្រីចូលមកកាច់ ក ម៉ូតូ បានធ្វើឡើងនៅវេលាម៉ោង៥និង៣៨នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៩៦ ផ្លូវលេខ១៧៣  ក្នុងភូមិដើម៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាប់អ្នកតាចិន ក្បែរសាលាបឋមសិក្សាទួលស្លែង ។ បើមើលតាមកាម៉ារ៉ាសុវត្ថិភាព ជនសង្ស័យទាំង២នាក់ ខាងប្រុសពាក់ខោអាវពណ៌ខ្មៅ ពាក់មួកសុវត្ថិភាព ខាងស្រីស្លៀកខោខូវប៊យពណ៌ខៀវ អាវយឺតពណ៌ស្លាទុំ ។ ពួកគេមកធ្វើសកម្មភាព ហាក់ព្រហើនបំផុត សង្ឃឹមថា, គេចមិនរួចពីសមត្ថកិច្ចនោះឡើយ ៕ 

IMG_9266

ដោយ : សុខ ខេមរា


ចែករំលែក៖