ភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿងបេីកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយបានបើកក្នុងល្បឿនលឿនហើយគេចពីម៉ូតូមួយគ្រឿងរហូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងចាក់ទឹកកកចោលពេញផ្លូវ និងរបួសបែកមុខមាត់អ្នកជិះផងដែរ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចច្រកចូលហាងបុប្ផារាជធានីខេធីវី តាមបណ្ដោយផ្លូវទំនប់ទួលគោក ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសម្ដីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់ឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2C-2956 ធ្វេីដំណេីរតាមបណ្ដោយផ្លូវទំនប់ទួលគោកពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូម៉ាកស្គូពីមួយគ្រឿងមិនចាំស្លាកលេខបើកបរដោយស្រ្តីម្នាក់តាមបណ្ដោយផ្លូវទំនប់ទួលគោកពីលិចទៅកើតនិងបានបត់ឆ្វេងដៃ ហើយរថយន្តដឹកទឹកកកឃើញដូច្នោះក៏បួងចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ពីរផ្ទាំងខ្ទាតទៅចំណីផ្លូវម្ខាងទៀត។ ចំណែកឯរថយន្តបង្កក្រឡាប់ផ្ងារជេីងបែកកញ្ចក់ និងចាក់ទឹកកកចោលពេញផ្លូវ ព្រមទាំងរងរបួសអ្នកបើកនិងព្រូរយះដៃរយះមុខ រួចពួកគេបានចេញពីកន្លែងកើតហេតុទៅមន្ទីរពេទ្យដើម្បីលាងរបួសដោយខ្លូនឯង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
IMG_9457 IMG_9459 IMG_9463 IMG_9461 IMG_9460
ដោយ ៖ ភារ៉ា ដង្កោ